ព័ត៌មានជាតិ

ភ្នំពេញ : ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅ រាជធានី ភ្នំពេញ និងចាប់បានមេក្លោងម្នាក់និងថ្នាំញៀនជាង 7 គីឡូក្រាម។

ភ្នំពេញ : ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅ រាជធានី ភ្នំពេញ និងចាប់បានមេក្លោងម្នាក់និងថ្នាំញៀនជាង 7 គីឡូក្រាម

ករណីជួញដូរគ្រឿងញៀននៅចំណុច ផ្លូវលេខ 5 អា បុរី លឹមឈាងហាក់ ឋិតក្នុងភូមិ ម័រ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 1 វិច្ឆិកា ឆ្នាំ 2020 កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក11 ) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ីផល្លា លោកវរសេនីយឯក ជៀវ តុលា នាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងលោក វីរសេនីយ៍ឯក សេង ឃុនណាងនាយការិយាល័យ ព្រមទាំងមានការសម្របសម្រួលដឹកនាំពីសំណាក់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សាលា ដំបូងរាជធានី ភ្នំពេញ បានធ្វើដំណើរក្នុងការស៊ើបអង្កេតនិងស្រាវជ្រាវបង្ក្រាបបានករណីជួញដូរគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ដារ៉ាភេទប្រុស អាយុ 35 ឆ្នាំ ជនជាតិខ្មែរ ដោយចាប់បានសារធាតុញៀនប្រភេទ មេតំ ហ្វេតាមីន ទម្ងន់សុទ្ធ 7622 ក្រាម។

ហើយបច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលា ដំបូង រាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *