ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2021 នេះ បានអញ្ជើញចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគក្នុងបរិវេណវិទ្យាល័យ ជា សុីមសន្ធរម៉ុក ដើម្បីត្រៀមបើកគ្រឹះស្ថានអប់រំចំណេះដឹងទូទៅជំហានដំបូងចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យដោយបើកចាប់ពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021តទៅ។
និងត្រូវគោរពតាមសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕