នៅព្រឹកថ្ងៃទី 29 ខែមេសា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពនិងអាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បន្ទាប់ពីទទួលស្វាគមន៍ “ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់ខេត្តកណ្តាល សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី32 និង អាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023នេះ ឯកឧត្តមបានដឹកនាំកិច្ចប្រជុំត្រួតពនិត្យទីតាំងការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 នៅទូទាំងខេត្តកណ្ដាល។
យ៉ាងណាមិញឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តការងារចំពោះមុខសំខាន់ ដូចតទៅ៖
1 .ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32។
2 . ត្រូវរក្សាសុវត្ថិភាពជូនអ្នកមកចូលរួមមកទស្សនាការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32 ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈពេល 64ឆ្នាំដែលកម្ពុជារងចាំធ្វើជាម្ចាស់ផ្ទះ។
3 .ជាពិសេសត្រូវលើកស្ទួយការបង្កើតក្រុមកីឡា ឱ្យបានច្រើនប្រភេទក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ដែលជាគ្រឹះសំខាន់ក្នុងការប្រគួតតំណាង ខេត្ត ក្រុង/ស្រុក អាចនិងឈានដល់ការប្រគួតតំណាងឱ្រប្រទេសជាតិ។
ជាចុងក្រោយឯកឧត្តមក៏បានសំណូមពរដល់បងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា៕
#dolynews