ព័ត៌មានជាតិ

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជានិមិត្តចិន តាមរយៈក្រសួងការពារជាតិចិន មកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជា ចំនួន 60 ម៉ឺនដូស នៅល្ងាចថ្ងៃអាទិត្យទី 7 ខែកុម្ភៈ ឆ្នាំ 2021 ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន1លានដូស។

នៅម៉ោង 8 និង 30 នាទី ថ្ងៃទី 10 កុម្ភៈ ឆ្នាំ 2021ដំណើរការចាក់វ៉ាក់សាំងនិងចាប់ផ្ដើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្ដេចតេជោ ហ៊ុន សែន នឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្ដេច ពិជ័យសេនាទៀ បាញ់ ដែលគាត់បានវ៉ាក់សាំងនេះរួចហើយ។

ការចាក់វ៉ាក់សាំងនេះនឹងមានការ ផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួច សម្ដេច និងធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង

សូមជម្រាបជូនបន្ថែមថាថ្ងៃនេះជាខួប1ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេច ទៅកាន់សាធារណរដ្ឋប្រជានិមិត្តចិន ( 5 កុម្ភៈ ឆ្នាំ 2020 ដល់ 5 កុម្ភៈឆ្នាំ 2021) ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមិត្តភាពសាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជំងឺ កូររ៉ូណា ដោយក្រោយនេះហើយថាកូវីដ19 ដែលពេលនោះសម្ដេចតេជោ ហ៊ុន សែន បានប្រើពាក្យថា( ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

សម្ដេចក៏បាន អរគុណឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបសម្ដេច និងគណៈប្រតិភូជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន រាប់ទាំងនៅទីក្រុង វូហាន ផងដែរ ឲ្យចៀសផុតពីជំងឺឆ្លងនិងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពក្នុងប្រទេសចិនជាមិត្ត។

Leave a Reply

Your email address will not be published. Required fields are marked *