ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងការពារកូវីត19 ចំនួន 60 ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិនក្នុងជំហានដំបូង។

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទទួលវ៉ាក់សាំងការពារកូវីត19 ចំនួន 60 ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិនក្នុងជំហានដំបូង។

សម្ដេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2021 នេះ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងការពារកូវីដ19 ដែលជាជំនួយរបស់រាជរដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។

សូមជម្រាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2021 នេះ មានចំនួន 60 ម៉ឺនដូស ក្នុងជំហានដំបូង ដោយក្នុងនោះចំនួន 30 ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង 30 ម៉ឺនដូស ទៀត សម្រាប់ផ្នែកយោធា។

ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានចាប់ពីអាយុ 18 ឆ្នាំ រហូតដល់ 59 ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី 60 ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។ បន្ទាប់ពីទទួលវ៉ាក់សាំងរួច សម្ដេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *