ព័ត៌មានជាតិ

គ្រឿងញៀនចំនួន 7 កញ្ចប់ ជាមួយនឹងមនុស្ស2នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ត តាកែវចាប់បាន។

គ្រឿងញៀនចំនួន 7 កញ្ចប់ ជាមួយនឹងមនុស្ស2នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ត តាកែវចាប់បាន។

កាលពីវេលាម៉ោង 15 និង30នាទី ថ្ងៃទី7 ខែឧសភា ឆ្នាំ2022នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចខ្ទមក្រោយផ្ទះ រោងចិញ្ចឹមមាន់ ស្ថិតក្នុងភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន 2នាក់និងចាប់យកវត្ថុតាងម្សៅក្រាម ពណ៌សថ្លា ចំនួន7កញ្ចប់សង្ស័យជាគ្រឿងញៀននិងទូរសព្ទ2គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនចំនួន1 សម្ភារៈច្រកថ្នាំញៀននិងសម្ភារៈសេពថ្នាំញៀនមួយចំនួ មានដាវដែក4ដើម កាំភ្លើងកែច្នៃ1ដើម។

ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *