ព័ត៌មានជាតិ

តើចំណេញអត់ នៅសុខៗ បង្កើតគណនី facebook ក្លែងក្លាយរួចបង្ហោះ ជេរប្រមាថ ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការខេត្ត មួយចំនួន។

តើចំណេញអត់ នៅសុខៗ បង្កើតគណនី facebook ក្លែងក្លាយរួចបង្ហោះ ជេរប្រមាថ ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការខេត្ត មួយចំនួន។

តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថាប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមចាប់បុគ្គលដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើនហេីយបង្ហោះ ជេរប្រមាថ និងបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួន។

នៅព្រឹកថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2020 នេះនៅចំណុច ភូមិកែបសង្កាត់ កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យ មានឈ្មោះងិន ស៊ុយទ្រី អាយុ 25 ឆ្នាំ ក៏បានសារភាពប្រាប់ថាមកពីខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់តាំងពីដើមឆ្នាំ 2016 មកម្ល៉េះ ហើយបានប្ដូរទីលំនៅមកធ្វើការនៅ រាជធានី ភ្នំពេញ ទើបធ្វើឲ្យគេកើតចិត្តប្រចណ្ឌ រួចក៏បានបង្កើតករណី ក្លែងក្លាយ ជាឈ្មោះ របស់នាង និងមិត្តភ័ក្ររបស់នាង ជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលក្នុងចេតនាដើម្បីទម្លាក់កំហុសលើនារីរូបនោះនិងមិត្តភ័ក្កិដៃគូស្នេហាហេីយក្រុមគ្រួសាររបស់នាង។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំសំណុំរឿងកសាងដើម្បីបញ្ជូនជនសង្ស័យទៅកាន់តុលាការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *