គិតត្រឹម ថ្ងៃត្រង់ ទី 21 ខែធ្នូ ឆ្នាំ 2020 នេះ អគ្គិភ័យមួយកើតឡើងដែលស្ថិតនៅលើផ្លូវ 367 កែងផ្លូវ 631 ក្រុមទី15 ភូមិព្រែក សង្កាត់ ច្បារអំពៅទី 1 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដែលមានម្ចាស់ទីតាំងឈ្មោះ ឡាំងអ៊ាបខេង ជនជាតិខ្មែរ ភេទស្រីអាយុ 49 ឆ្នាំ មុខរបរមេផ្ទះ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ហើយផ្ទះមានទំហំ (5 គុណនឹង 16ម៉ែត្រ ) ហើយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់មួយចំហៀងផ្ទះនិងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឬស្លាប់ឡើយ។
នៅក្នុងហេតុការណ៍នេះដែរឃើញថារថយន្តពន្លត់អគ្គីភ័យមានចំនួន 8 គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន 16 ឡាននិងស្មើនឹង 64 ម៉ែត្រគូប។
ទី 1 រថយន្តរបស់ក្រសួង មហាផ្ទៃ ចំនួន2គ្រឿង
ទី 2 រថយន្តរបស់ កងរាជអាវុធហត្ថ ចំនួន 3 គ្រឿង
ទី 3 រថយន្តរបស់ បុរីប៉េងហួត ចំនួន 2 គ្រឿង
ទី 4 រថយន្តរបស់ខណ្ឌ ជ្រោយចង្វារ ចំនួន 1 គ្រឿង
ទី 5 រថយន្តរបស់ទីក្រុង កោះពេជ្រ ចំនួន 4 គ្រឿង។