ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ស្ដីទី ឆៃ ស៊ីណារិទ្ធនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនឹងអធិការខណ្ឌ ដង្កោ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួននារីម្នាក់ឈ្មោះ ឈិន មន្ថា អាយុ 35 ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ 12 ផ្លូវ អេសខេ 05 បុរីពិភពថ្មី កួរស្រូវ 3 ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ រលួស ខណ្ឌ ដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានឈ្មោះផេក mc ខូស្មិចទិច កាលពីថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2020។
ម្ចាស់គណនេយ្យឈ្មោះ Ka piink បានបង្ហោះក្នុងគណនេយ្យរបស់ខ្លួនដែលមានខ្លឹមសារថា (ផ្សារជម្ពូវ័នបិទហើយអ្នកលក់ទូរសព្ទម្នាក់បានស្លាប់)និងបងប្អូនគាត់ 5 នាក់ទៀតក៏បានឆ្លងដែរបន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គម facebook បានធ្វើការចែករំលែកតៗគ្នាជាច្រើនដោយខ្លឹមសារទាំងនោះបានផ្ទុយពីការពិតទាំងស្រុង។
នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2020 លាម៉ោង 2:00 រសៀលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ករណីខាងលើដើម្បីយកមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រលួស។
ហើយស្ត្រីឈ្មោះ ឈិនមន្ថា បានសារភាពថាខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើមែន ដោយខ្លួនបានទទួលសារពីមិត្តភ័ក្រតាម messenger ដោយខ្វះការពិចារណាខ្លួនក៏បានបង្ហោះព័ត៌មាននោះទៅក្នុងគណនី របស់ខ្លួនផ្ទាល់បន្ទាប់មកខ្លួនក៏បានលុបចេញវិញ ដោយមាន
អ្នកប្រាប់ព័ត៌មានថាជាព័ត៌មានមិនពិត។
យ៉ាងណាមិញឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានដាស់តឿនកើនរំលឹកដល់អ្នកលេងហ្វេសប៊ុកក្នុងបណ្ដាញសង្គមទាំងអស់សូមធ្វើការពិចារណានិងផ្ទៀងផ្ទាត់ រាល់ព័ត៌មានទាំងអស់នោះមុននឹងធ្វើការបង្ហោះក្នុងបណ្ដាញសង្គមជៀសវាងការបង្កឬចែករំលែកព័ត៌មានណាដែលមិនមានការពិតនិងមិនមានប្រភពច្បាស់លាស់។