ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថាសូមអញ្ជើញបងប្អូនពូមីងតាយាយ ទៅបោះឆ្នោតដើម្បីបំពេញសិទ្ធិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត
ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7 នាថ្ងៃទី23 ខែកក្កដា ឆ្នាំ 2023នេះ ឱ្យបានគ្រប់គ្នាៗ ជាពិសេស ធ្វើការគូសគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្តឱ្យបានត្រឹមត្រូវនៅលើសន្លឹកឆ្នោតតាម គោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពីម៉ោង7ព្រឹក ដល់ម៉ោង 3រសៀល នៅមណ្ឌលបោះឆ្នោតរៀងៗខ្លួន។
ជាមួយគ្នានេះ សូមបងប្អូនពូមីងតាយាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតា បាចផ្កា ដែលស្ថិតនៅលំដាប់លេខរៀងទី 18 នៃសន្លឹកឆ្នោត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតដើម្បីខ្លួនឯង ដើម្បីសន្តិភាព ការអភិវឌ្ឍ និងអនាគតកូនចៅជំនាន់ក្រោយ។
#dolynews