ព័ត៌មានជាតិ

នាថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា កងទ័ពនៃជំរុំទេវតាបានចេញដំណើរក្នុងការស្វែងរកសំលេងគាំទ្រ លើសង្វៀនប្រជាធិបតេយ្យ

នាថ្ងៃនេះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា កងទ័ពនៃជំរុំទេវតាបានចេញដំណើរក្នុងការស្វែងរកសំលេងគាំទ្រ លើសង្វៀនប្រជាធិបតេយ្យ

ពីទឹកដីនៃខេត្តកំពង់ស្ពឺ យើងទាំងអស់គ្នា ក្នុងទឹកមុខស្វាហាប់ ប្រកបដោយស្មារតីហានក្លា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះទៅជួបជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្សព្វផ្សាយ និងណែនាំនូវកម្មវិធីនយោបាយរបស់គណបក្ស។ សំលេងហ៊ោកញ្ជ្រៀវដ៏កងរំពងបានបន្លឺឡើង ជាមួយនឹងទង់គណបក្សបក់រវេចៗបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការធានាជ័យជម្នះជូនគណបក្សឱ្យខាងតែបាន។

សូមសមាជិក សមាជិកាទាំងអស់ បំពេញបេសកកម្មជូនគណបក្សប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ និងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសំដៅធានាឱ្យបានការប្រព្រឹត្តទៅនៃការរៀបចំការបោះឆ្នោតមួយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង! បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង!

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *