ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ឆ្នាំនេះបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី1 នៅវត្តពិភទ្ទរង្សី ហៅចិន ដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ខៀវ កាញារីទ្ធ ឆ្នាំនេះបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី1 នៅវត្តពិភទ្ទរង្សី ហៅចិន ដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងឱកាសដែលប្រជាពុទ្ធបរិស័ទខ្មែរ នៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែ ធ្វើបុណ្យ ធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំមក សម្រាប់ឱកាស នៃពិធីបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ2021នេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី1 នៅវត្តពិភទ្ទរង្សី ហៅចិនដំដែក ខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពិធីបុណ្យកាន់បិណ្ឌវេនទី1 បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី21 ខែកញ្ញា ឆ្នាំ 2021 ម៉ោង 2:30នាទី រសៀល មានការប្រារព្ធពិធីសូត្រមន្ត សមាទានសិល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងសំដែងធម៏ទេសនា ទាក់ទងទៅនិងពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែលជាពិធីមួយត្រូវបានពុទ្ធបរិស័ទខ្មែរ ទូទាំង ប្រទេស ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងជំនឿយ៉ាងមុតមាំលើ ទស្សនះ កម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។

ពិធីបុណ្យកាន់បិណ្ឌវេនទី1 សម្រាប់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងព័ត៌មាន បានបន្តនៅ ព្រឹកឡើងថ្ងៃពុធ ១រោច ត្រូវនឹងថ្ងៃទី22 ខែ ឆ្នាំ ដដែល ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន បានធ្វើការប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារ បង្សកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសល ជូនចំពោះញាតិកាទាំង7 សណ្តាន ដែលបានចែកឋានទៅ កាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ 2021នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១ រោច ដល់ថ្ងៃ១៤ រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី22 ខែកញ្ញា រហូតដល់ថ្ងៃទី6 ខែតុលា ឆ្នាំ2021 ។

សម្រាប់ពិធីបុណ្យកាន់បិណ្ឌនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន បានចូលរួមបច្ច័យចំនួន2 លានរៀល សម្រាប់រួមចំណែក ក្នងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្ត ពិភទ្ទរង្សី ហៅចិនដំដែក ខាងជើង។

ជាមួយនេះ បានប្រគេនបច្ច័យដល់ ព្រះចៅអធិការវត្ត1 លានរៀល ព្រះសង្ឃ 9អង្គ ក្នុង 1អង្គ 5 ម៉ឺនរៀល លោកតាអាចារ្យ 1នាក់ 8ម៉ឺនរៀល គណ:កម្មការ អាចារ្យវត្ត 12នាក់ ក្នុងម្នាក់ 2ម៉ឺនរៀល ដូនជី 5នាក់ ម្នាក់ 2ម៉ឺនរៀល និស្សិត សិស្ស ស្នាក់នៅរៀនសូត្រ ក្នុងវត្តចំនួន 45នាក់ ក្នុងម្នាក់ 1ម៉ឺនរៀល ក្រៅពីនេះ ក៏បានចំណាយក្នុងការរៀបចំកម្មវិធីបុណ្យ អស់ចំនួន 2លាន 3សែន រៀលផងដែរ៕ដោយ: ទទក

 

Leave a Reply

Your email address will not be published. Required fields are marked *