ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ខេត្តកណ្តាលនៅព្រឹកថ្ងៃទី 12 ខែឧសភា ឆ្នាំ 2021 នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋ ចំនួន 380 គ្រួសារ
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ព្រមទាំងលោក សៀ សំណាង នាយកសមាគមនិកាយសាសនា ព្រះយេស៊ូវគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅប្រទេសកម្ពុជា ដែលមានទឹកចិត្ត
សប្បុរសធម៌ ជួយឧបត្ថម្ភ អង្ករ 6.880គីឡូក្រាម មី275កេស ត្រីខ 275យួរ ទឹកត្រី276យួរ ទឹកស៊ីអ៉ីវ 276យួរ ស្ករស 275គីឡូ ប្រេងឆា550ដប ដល់ក្រុមការងារចុះជួយសង្កាត់ តាខ្មៅ សម្រាប់ឧបត្ថម្ភដល់គ្រួសារក្រីក្រ តាមរយះរដ្ឋបាល ខេត្តកណ្តាល
ក្នុងនោះបានចែកជូនប្រជាពលរដ្ឋចំនួន380 គ្រួសារ ដែលមានជីវភាពខ្វះខាតហើយរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍ សហគមន៍ 20 កុម្ភៈ រស់នៅសង្កាត់ តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្តាល អំណោយរួមមានក្នុងមួយគ្រួសារ ៗទទួលបាន អង្ករ10គីឡូ ទឹកត្រី2ដប ទឹកស៊ីអ៉ីវ2ដប ប្រេងឆា1ដប ត្រីខ 4កំប៉ុង មី 10កញ្ចប់ ស្ករសកន្លះគីឡូ។