គិតត្រឹមថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើតអត្រានៃការចាក់វ៉ាក់សាំង covid-19 នៅកម្ពុជាមាន 100,18% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន98,10% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,827,348នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 102,14% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់ និងលើកុមារអាយុ 5ឆ្នាំ មាន 34,15% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។
