រាជធានីភ្នំពេញ: ថ្ងៃពុធ ទី3 ខែ វិច្ឆិកា ឆ្នាំ 2021នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
