ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានស្ទឹងជ្រៃ
ក្រុងតាខ្មៅ៖ នាព្រឹកថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2024នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាល ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានស្ទឹងជ្រៃ ស្ថិតនៅក្រុងតាខ្មៅ
យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានខិតខំប្រឹង ប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូម ពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការរដ្ឋានសាងសង់នាថ្ងៃនេះជាសក្ខីភាពស្រាប់។
ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុង ត្រូវខិតខំបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកប ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ៕
#dolynews