ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាចំនួន 10 លានរៀល ជូនដល់ស្ត្រីដែលសម្រាលកូននៅក្នុង( តំបន់ក្រហម)។

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាចំនួន 10 លានរៀល ជូនដល់ស្ត្រីដែលសម្រាលកូននៅក្នុង( តំបន់ក្រហម)។

លោក ពេជ្រ កែវមុនី អភិបាល គណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន 10លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ 13ផ្លូវលំ ក្រុមទី7 ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ នៅវេលាម៉ោង23-45នាទី យប់ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2021។ ដោយ៖ AKP

Leave a Reply

Your email address will not be published. Required fields are marked *