ព័ត៌មានជាតិ

តាមប្រភពព័ត៌មាននៅព្រឹក​ថ្ងៃទី​ 13 ខែមីនា​ ឆ្នាំ​ 2022 នេះ​ លោកវរៈសេនីយ៍ឯក​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ​ ទួលគោក​ បានអោយដឹងថា​ សមត្ថកិច្ច​របស់​លោក​កំពុង​ចាត់​ការ​បណ្ដឹង​របស់​លោកស្រី​ ហេង​ មួយគា​ ភរិយា​លោក​ មុត​ ដារា​ ព្រះរាជ​អាជ្ញា​រង​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បានប្ដឹង​ប្ដី​ ពីបទ​ប្រេីអាវុធ​គំរាម​បាញ់​សម្លាប់​ និងប្រើ​ហិង្សា​ទៅ​លើ​ខ្លួន​ និងកូនឈ្នួលកាលពី​យប់​ថ្ងៃ​ទី12 ខែមីនា​ ឆ្ឆ្នាំ2022 ។  

លោក​ មុត​ ដារា​ ព្រះរាជ​អាជ្ញា​រង​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​រងការប្ដឹង​ចោទប្រកាន់​ពីប្រពន្ធមិនទាន់​បំភ្លឺ​ជូន​អ្នកសារព័ត៌មាន​ និងមហាជន​នៅឡេីយ​ទេ​។ ប៉ុន្តែតាម​រយៈ​ ហ្វេសប៊ុក​របស់លោកស្រី​ ហេង​ មួយគា​ ភរិយា​លោក​ មុត​ ដារា​ នៅព្រឹក​នេះ​ បានបង្ហោះ​ រូបថត​ថតស្រីស្អាតម្នាក់​ដែល​មានឈ្មោះ​ ហ្វេសប៊ុក​ Wei Wei ដោយសរសេរខ្លឹមសារថា​ “​ នេះជាមូលហេតុ​ចំបង​ដែល​ធ្វើ​អោយ​គ្រួសារ​ខ្ញុំ​មានអំពើហិង្សាសាហាវ​ព្រៃផ្សៃ​ ហ៊ាន​គំរាមកំហែង​សម្លាប់​ខ្ញុំ​ និង​ធ្វើ​អោយ​គ្រួសារ​ខ្ញុំ​បែកបាក់​ព្រាត់​ប្រាស់​គ្នា​ “​ ។

បេីតាម​ការរៀបរាប់​របស់​លោកស្រី​ ហេង​ មួយគា​ ករណី​ លោក មុត​ ដារា​ ព្រះរាជ​អាជ្ញា​រង​ ប្រេីហឹង្សា​លេី​ប្រពន្ធ​ អាច​ផ្ដេីមចេញពី​ស្នេហាត្រីកោណ​ ។

Leave a Reply

Your email address will not be published. Required fields are marked *