ព័ត៌មានជាតិ

មន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា2នាក់ ដែលចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួលត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅ

មន្រ្តីមន្ត្រីនគរបាលចរាចរណ៍និងមន្រ្តីកិច្ចសន្យា2នាក់ ដែលចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួលត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅ

រាជធានីភ្នំពេញ : តាមប្រភពព័ត៌មានពីរក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:បក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញព័ត៌មានសង្គម នៅព្រឹកថ្ងៃទី2 ខែកក្កដាបឆ្នាំ2024នេះ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍វនិងមន្រ្តីជាប់កិច្ចសន្យា2នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ2004 ខណ្ឌសែនសុខ ជាមួយនោះមន្រ្តីជាប់កិច្ចសន្យា កាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ1គ្រឿងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ2004 ខណ្ឌសែនសុខ បណ្តាលឲ្យដួល ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តីទាំង2នាក់នៅចំណុចគោលដៅខាងលើ មកសួរនាំជុំវិញបញ្ហានេះ។

 

បច្ចុប្បន្នមន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំង2នាក់ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *