ព័ត៌មានជាតិ

ធ្វើវីដេអូគម្រាមប្រើហិង្សាលេងៗដើម្បីលក់ផលិតផលឥឡូវប៉ូលីសហៅមកបំភ្លឺមែនទែនហើយ។

ធ្វើវីដេអូគម្រាមប្រើហិង្សាលេងៗដើម្បីលក់ផលិតផលឥឡូវប៉ូលីសហៅមកបំភ្លឺមែនទែនហើយ។

រាជធានីភ្នំពេញ : នៅថ្ងៃទី2 ខែកក្កដា ឆ្នាំ2024នេះ វេលាម៉ោង9ព្រឹក សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅ បុគ្គលចំនួន2នាក់ដើម្បីសួរនាំ:

 

1-ឈ្មោះ ញុឹប សុវណ្ណ ភេទប្រុស អាយុ34ឆ្នាំ មុខរបរ សិល្ប:ករ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិថ្នល់បត់ សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

2-ឈ្មោះ ទៀង ស្រីលក្ខ ភេទស្រី អាយុ19ឆ្នាំ មុខរបរ អ្នកលក់អនឡាញ ។

 

យ៉ាងណាមិញករណី: ថតវីដេអូ សម្តែងគ:ម្រា.មប្រើ:;អំពើហិ.ង្ស.ាបង្ហោះក្នុងផេកតាមបណ្តាញសង្គម ហើយមានការស៊ែចែកចាយវីដេអូសម្តែងនោះ នាំឲ្យរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម ការផលិតវិដេអូនោះ បង្កប៉ះពាល់និងបំពុលសង្គម ។

 

ក្រោយពីបានបំភ្លឺ រួចហើយពួកគេបានសារភាពទទួួលកំហុសនិងមានការសោកស្តាយ ដោយបានសុំអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយសន្យាមិនប្រព្រឹត្តកំហុសឆ្គងបែបនេះម្តងទៀតនោះទេនិងសន្យាលុបចោលវីដេអូនោះចេញពីក្នុងផេករបស់ខ្លួនផងដែរ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *