ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី3 ខែកក្កដា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ផងដែរថាឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ1 អតីតអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តម វ៉ី សំណាង ដែលត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តតាកែវ។
#dolynews