ព័ត៌មានជាតិ

ទីតាំងខារ៉ាអូខេយីហោ BOEING ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនជនបរទេសចំនួន91នាក់ និងថ្នាំញៀនចំនួនជាង 5គីឡូក្រាម 

ទីតាំងខារ៉ាអូខេយីហោ BOEING ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនជនបរទេសចំនួន91នាក់ និងថ្នាំញៀនចំនួនជាង 5គីឡូក្រាម

ភ្នំពេញ ប្រតិបត្តិការចុះបង្ក្រាបនេះអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន រួមហ្នឹងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅទីតាំងខារ៉ាអូខេ ឈ្មោះ BOEING ដែលមានទីតាំងស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យ៉ាងណាមិញការចុះបង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន 91នាក់ (ប្រុស 52 នាក់) និងមានជនជាតិ ចិន វៀតណាម សិង្ហបុរី នេប៉ាល់ និងហ្វីលីពីន ហើយ វត្ថុតាងដែលរកឃើញរួមមាន សារធាតុញៀនជាច្រើនប្រភេទ ទម្ងន់ជាង 5 គីឡូក្រាម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាបមេខ្លោង អ្នកជួញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *