គិតត្រឹមថ្ងៃនេះអ្នកស្លាប់នឹងរបួសនៃហេតុការណ៍រត់ជាន់គ្នាអំឡុងបុណ្យ Halloween នៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូង។
យ៉ាងហោចណាស់មនុស្ស 153នាក់ស្លាប់ និងរាប់រយនាក់រងរបួសក្នុងឧប្បត្តិហេតុរត់ជាន់គ្នា ខណៈមានរបាយកាណ៍បាត់ខ្លួនចំនួន 350ត្រូវបានកត់ត្រា។ អ្នកស្លាប់97នាក់ គឺជាស្ត្រី និងបុរស56នាក់ ដែលភាគច្រើនជាយុវវ័យមានអាយុចន្លោះ20ឆ្នាំ។
ជនបរទេសយ៉ាហោចណាស់22នាក់ស្លាប់ មកពីប្រទេសអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន ន័រវ៉េស អាមេរិក បារាំង អូស្ត្ត្រាលី វៀតណាម កាហ្សាក់ស្ថាន ស្រីលង្កា ថៃនិងអូទ្រីស។ មន្ទីរពេទ្យចំនួនប្រមាណ50បានទទួលជនរងគ្រោះ និងក្រុមគ្រូសាររបស់ពួកគេ។ របាយការណ៍ស៊ើបអង្កេតបឋមចេញផ្សាយថាការកើនឡើងភ្លាមៗនៃក្រុមមនុស្សនៅលើផ្លូវតូចចង្អៀតក្នុងតំបន់ Itaewon បានបណ្តាលឲ្យមានការរត់ជាន់គ្នាបង្កឲ្យមានមនុស្សស្លាប់។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon suk-yeol បានសន្យាស៊ើបអង្កេតនៃឧប្បត្តិហេតុ។ លោកប្រធានាធិបតីបានលុបចោលសកម្មភាព និងពិធីនានាដែលជាការជួបជុំ និងប្រគុំតន្រ្តី ហើយបានប្រកាសការកាន់ទុក្ខទូទាំងប្រទេស។ ទីតាំងគោរពវិញ្ញាណក្ខន្ធច្រើនកន្លែងត្រូវបានបង្កើតឡើង ដើម្បីគោរពដល់ជនរងគ្រោះទាំង 153នាក់។
#dolynews
https://www.facebook.com/dolynews