រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី 5 ខែមេសា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញទទួលជួបគណៈប្រតិភូអង្គទ័ពទី4 នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក LE ANH TUAN មេបញ្ជាការរងអង្គទ័ពទី4 ហើយនិងគណៈប្រតិភូក្រុមហ៊ុន AEON Mall (Cambodia) ដឹកនាំដោយលោក Tsuboya Massayuki នាយកគ្រប់គ្រងក្រុមហ៊ុន។
