លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានបំភ្លឺជូនឯកឧត្តម ខៀវ កាញ្ញារីទ្ធ ជុំវិញផ្លូវមួយខ្សែ រអិលខ្លាំង ស្អិត និងពិបាកធ្វើដំណើរ។
សូមគោរពរាយការណ៍ជូនឯកឧត្តមពូ
ចំពោះផ្លូវខាងលើនេះ មានប្រវែងសរុប=4,350ម ចាប់ពីចំណុចផ្លូវជាតិលេខ51 ឆ្លងកាត់តាមវត្តឱង្កា ឆ្ពោះទៅកាន់ភូមិទួលខ្លុង ដោយឆ្លងកាត់ភូមិទន្លាប់ ភូមិខ្នារ ភូមិចំបក់កោង ជាគម្រោងកំពុងអនុវត្តចាក់កៅស៊ូ DBST គាំទ្រដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមឈូសឆាយ រៀបបាត និងលើកកម្ពស់ចាប់តាំងពីចុងឆ្នាំ2022 និងដើមឆ្នាំ2023 ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំ2023នេះ ហើយថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តបាននិងកំពុងជម្រុញល្បឿនការងារជួសជុលផ្លូវខាងលើនេះ អោយសម្រេចបានទាន់ពេលវេលាតាមការគ្រោងទុក ។ សូមសំណូមពរបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាយោគយល់ និងសូមអធ្យាស្រ័យ ។
អាស្រ័យហេតុនេះ សូមឯកឧត្តមពូមេត្តាជ្រាបដោយក្តីគោរព🙏🙏🙏
#dolynews