នៅព្រឹកថ្ងៃទី 17 ខែមិនា ឆ្នាំ 2022 នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវកុំអោយមានការភាន់ច្រលំលើការលើកពេលប្រជុំកំពូលអាស៊ាន អាមេរិក នៅសហរដ្ឋអាមេរិក ដោយសម្តេចបញ្ជាក់និងអំពាវនាវកុំអោយមានការធ្វើអត្ថាធិប្បាយហួស ខុសការពិតពីរបៀបធ្វើការរបស់អាស៊ាន។
សម្តេចបញ្ជាក់ថា សម្តេចក៏មិនដឹងថាកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក លើទឹកដីអាមេរិក កើតឡើងនៅពេលណាដែរ គឺវាអាស្រ័យលើការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីលើបញ្ហានេះ។
សម្តេចបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយអ្វីមួយ ត្រូវស្វែងយល់ការពិត ឬភាពពិត នៃបញ្ហាទាំងនោះ អោយបានច្បាស់ កុំអោយគេរិះគន់ថាជាបណ្ឌិតឡប់ ឬអាល្ងង់ទូ។