សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន។ #dolynews
យ៉ាងណាមិញនៅពេលនេះអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនលោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងលោក គឹម សុវណ្ណារិទ្ធិ ជាមេបញ្ជាការរងក្រុង ទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធី ក្នុងសំណុំរឿងហិង្សាដោយចេតនា ទៅលើក្មេងស្រី2នាក់ដែលជាឈ្មួលបម្រើនៅក្នុងផ្ទះ។
ខេត្តកណ្ដាល នៅថ្ងៃសៅរ៍ទី 22 ខែតុលា ឆ្នាំ 2022 នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៅក្រុមហ៊ុនស្រាបៀរហនុមាន ប៊ែវើរីជីស ស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ #dolynews https://www.facebook.com/dolynews