ព័ត៌មានជាតិ

វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន 50មុឺនដូស នឹងមកដល់កម្ពុជា នៅព្រឹកស្អែក ពីសាធារណរដ្ឋប្រជាមានិតចិន។

វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន 50មុឺនដូស នឹងមកដល់កម្ពុជា នៅព្រឹកស្អែក ពីសាធារណរដ្ឋប្រជាមានិតចិន។

នៅព្រឹកថ្ងៃទី 11 ខែឧសភា ឆ្នាំ 2021ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន 50មុឺនដូសបន្ថែមទៀត យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី 9 ខែឧសភា ឆ្នាំ 2021 គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-19 ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន1.773.994ដូសហើយ។

 

ដោយឡែក ក្នុងរយ:ពេល9ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជូនប្រជាពលរដ្ឋរស់នៅ(តំបន់ក្រហម) ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 សរុបចំនួន399.617ម៉ឺននាក់ផងដែរ កាលពីថ្ងៃទី 5 ខែឧសភា ឆ្នាំ 2021កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅ(តំបន់ក្រហម) មានប្រជាជនជាង 52មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង 90មុឺនដូស ចាក់បានតែប្រជាជនជាង 40មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុង(តំបន់ក្រហម ) ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន 52មុឺននាក់ នៅក្នុង(តំបន់ក្រហម ) គឺមិនខ្វះទេ គឺថ្ងៃទី 11 ខែឧសភា ឆ្នាំ 2021 វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី 15 ខែឧសភា ឆ្នាំ 2021 នឹងដឹកមកដល់ចំនួន 50មុឺនដូសទៀត សរុប 1លាន ដូស នៅក្នុងដៃយើងបន្ថែមទៀត ។

 

សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុង(តំបន់ក្រហម ) មិនត្រូវបញ្ចប់ដូសទី1 ត្រឹមថ្ងៃទី 15 ខែឧសភា នោះទេ គឺដូសទី1 ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុង(តំបន់ក្រហម) សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ 52មុឺននាក់ទេ ទោះបីជា 53 ទៅ54មុឺន ឬ55មុឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ។

Leave a Reply

Your email address will not be published. Required fields are marked *