ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុនម៉ា ណែត បានទទួលឯកសារអនុស្សាវរីយ៍កាលពីឆ្នាំ 1992 និងឆ្នាំ 1993។

ឯកឧត្តមបណ្ឌិត ហ៊ុនម៉ា ណែត បានទទួលឯកសារអនុស្សាវរីយ៍កាលពីឆ្នាំ 1992 និងឆ្នាំ 1993។

ទើបបានទទួលឯកសារមួយទៀតពីមិត្តតាមបណ្តាញសង្គម Facebook ដែលខ្ញុំអាចបង្អួតកូនៗ និងទុកបង្អួតចៅៗរបស់ខ្ញុំបាននៅថ្ងៃអនាគត😅

 

ឯកសារមួយនេះ គឺសេចក្តីសម្រេចរបស់ក្រសួងអប់រំស្តីពីការទទួលស្គាល់សិស្ស និងក្រុមសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ និង គណិតវិទ្យា នៃមធ្យមសិក្សាកំរឹត2 សម្រាប់ឆ្នាំសិក្សា 1992- 1993 ដែលពេលនោះខ្ញុំបានទទួលចំណាត់ថ្នាក់លេខ1 ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។

 

ឯកសារនេះក៏បានបង្ហាញពីប្រាក់ខែដំបូងបង្អស់នៅក្នុងជីវិតរបស់ខ្ញុំ (ចំនួន500រៀល ក្នុងមួយខែ😀) ដែលជាប្រាក់រង្វាន់សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសនៅពេលនោះ។

 

ខ្ញុំសូមអរគុណដល់លោក Norak Renon ដែលបានផ្ញើរឯកសារនេះអោយខ្ញុំតាមបណ្តាញសង្គម Facebook ឆ្លើយតបតាមសំណូមពររបស់ខ្ញុំកាលពីពីរថ្ងៃមុន។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *