មនុស្ស8នាក់មានផ្ទុកសារធាតុញៀនត្រូវបាន
នគរបាលក្រុងប៉ោយប៉ែតឆ្មក់ចូលបង្ក្រាបបានក្នុងបន្ទប់ KTV (ហូលីដេ)។
បន្ទាយមានជ័យ៖ នៅវេលាម៉ោង 4:00នាទីទាបភ្លឺ ថ្ងៃទី20 ខែតុលា ឆ្នាំ2024នេះ នគរបាលក្រុងប៉ោយប៉ែត ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិការខាងលើ មានការចូលរួមពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបន្ទាយមានជ័យ ជាអ្នកសម្របសម្រួល ហើយសមត្ថិកច្ចចុះទៅដល់ទីតាំងខាងលើឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល ពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងនគរបាលបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ (DIOR) និងឃាត់ខ្លួនមនុស្សបានចំនួន 8 នាក់ ស្រី4នាក់ រួមមានសម្ភារៈមួយចំនួន និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន4នាក់
អវិជ្ជមាន4នាក់។
ក្នុងនោះកម្លាំងនគរបាលបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានអ្នកប្រើប្រាស់ទេ ហើយទូបាញ់ត្រីក៏គ្មាដែរ និងបានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំចាត់ការតាមនិតិវិធី ។
សូមរំលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” លោកមិនអោយមាននោះឡើយ គឺត្រូវតែបង្ក្រាប ។៕
#dolynews