នៅព្រឹក ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី28 ខែមិថុនា ឆ្នាំ2022នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប 71ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា(28មិថុនា 1951-28 មិថុនា 2022)។
