ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងជំនួបជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ។

នៅព្រឹកថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2022 នេះ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងជំនួបជាមួយគណៈគ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ។

រាជធានីភ្នំពេញ : ក្នុងពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយរលូន ជាមួយនឹងការផ្តោះផ្តងនូវមតិ យោបល់ ក្នុងវេទិកាសំណួរនឹងចម្លើយរវាងឯកឧត្តមប្រធានគណៈកម្មការ និង បុគ្គលិក គ្រូឧទ្ទេស និស្សិត និងគរុនិស្សិត វេទិការនេះ បានអនុញ្ញាតឱ្យគណៈកម្មការទី7 ស្វែងយល់ និងក្តាប់បានកាន់តែច្បាស់ពីឱកាស និងបញ្ហាមួយចំនួនដែលជាក្តីកង្វល់ក្នុងវិស័យអប់រំ។

យ៉ាងណាមិញ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់គរុនិស្សិត ឱ្យបន្តរក្សាស្មារតីលះបង់ដ៏ឧត្តមរបស់ លោកគ្រូ អ្នកគ្រូ គ្រប់ជំនាន់ តាមរយៈការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការ ដោយយកចិត្តទុកដាក់គ្រប់កាលៈទេសៈ និងបរិបទណា ទោះនៅទីជិតឆ្ងាយ ឬនៅជនបទដាច់ស្រយាលក៏ដោយ ដើម្បីអនាគតសិស្សានុសិស្សគ្រប់រូបព្រមទាំងសហគមន៍ និងសង្គមជាតិកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *