ព័ត៌មានជាតិ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឆក់ការបូបស្ពាយបានសម្រេច។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឆក់ការបូបស្ពាយបានសម្រេច។

នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2022នេះ វេលាម៉ោងប្រហែល18:30 នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចផ្លូវលេខ186 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ12DA ផ្លូវលេខ192 ក្រុម25 ភូមិ9 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2022 វេលាម៉ោង9:15នាទី។

 

ជនសង្ស័យឈ្មោះ ពៅ តារ៉ា ហៅ ជ្រុយ ភេទប្រុស អាយុ27ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ សេរីឆ្នាំ 2022ពាក់ផ្លាកលេខ ភ្នំពេញ 1JJ 3948 សម្ភារៈបាត់បង់ កាបូបស្ពាយ ចំនួន 1 (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, កាតធនាគារ ABA និងប្រាក់ប្រហែល 400,000រៀល (សែសិបម៉ឺនរៀល)។

 

ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ប្រភពស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *