ព័ត៌មានជាតិ

ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី 17 ខែមិថុនា ឆ្នាំ2022នេះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យឯកឧត្ដម វេជ្ជ អ៊ុយសំអាត នាំយកអំណោយកាកបាទក្រហមកម្ពុជា ដូចជាទេយ្យវត្ថុ-បច្ច័យ ថ្វាយ- ប្រគេន សម្ដេចព្រះមង្គលទេពាចារ្យ​​ វង្ស​ អអានេតា សម្ដេចព្រះសង្ឃនាយករង​នៃគណៈធម្មយុត្ដិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា​ព្រះមេគណគណៈធម្មយុត្ដិកនិកាយ​ខេត្តកណ្តាល​ គង់នៅវត្តព្រះឥន្ទសាមគ្គីធម៍ ស្រុកអង្គស្នួល ។

ខេត្តកណ្តាល: ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 86 យាងចូល 87ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម វេជ្ជ អ៊ុយ សំអាត ដឹកនាំគណៈប្រតិភូ អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធប្បដិមា និងនាំយកទេយ្យវត្ថុបច្ច័យ ថ្វាយ ប្រគេន សម្ដេចព្រះមង្គលទេពាចារ្យ​​ វង្ស​ អអានេតា សម្ដេចព្រះសង្ឃនាយករង​នៃគណៈធម្មយុត្ដិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា​ព្រះមេគណគណៈធម្មយុត្ដិកនិកាយ​ខេត្តកណ្តាល​ គង់នៅវត្តព្រះឥន្ទសាមគ្គីធម៍ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ទេយ្យវត្ថុដែលប្រគេនវត្តនីមួយៗ រួមមាន អង្ករ 2តោន, មី 30កេស ត្រីខ 3កេស ស្ករស 25គីឡូក្រាម តែ 5គីឡូក្រាម 1កេស កាហ្វេកញ្ចប់ 2កេស អូរវ៉ាន់ទីន 2កេស ទឹកក្រូច និងទឹកផ្លែឈើ 10កេស ទឹកបរិសុទ្ធ 10កេស ផ្លែឈើស្រស់ 2កន្ត្រក និងបច្ច័យចំនួន 10លានរៀល។

ដោយឡែកសម្រាប់ សម្ដេចព្រមង្គលទេពាចារ្យ​​ វង្ស​ អានេតា​សម្ដេចព្រះសង្ឃនាយករង​នៃគណៈធម្មយុត្ដិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា​ព្រះមេគណគណៈធម្មយុត្ដិកនិកាយ​ខខេត្តកណ្តាល បវរណាថ្វាយ ប្រគេននូវ ស្លាដក1 ចង្ហាន់1ស្រាក់1 បង្អែម1 កាតូ និងបច្ច័យចំនួន 1លានរៀល។ ប្រគេនព្រះសង្ឃ4អង្គ ក្នុង1អង្គ ៗសាដក1 ចង្ហាន់1ស្រាក់, បង្អែម 1កាតូ និងបច្ច័យ 20ម៉ឺនរៀល។

Leave a Reply

Your email address will not be published. Required fields are marked *