កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 2នាក់ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ។
នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2022 នេះ វេលាម៉ោង15:30នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន2នាក់ នៅចំណុចផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តនៅចំណុចទល់មុខ មជ្ឍមណ្ឌលថែទាំរថយន្ត អែនឃែរ ផ្ទះលេខ267 ផ្លូវលេខ2002 ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2022 វេលាម៉ោង15:20នាទី។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ 1- ឈ្មោះ គង់ កុសល ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
2- ឈ្មោះ អាន គីមស្រៀន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទ្រា3 សង្កាត់ស្ទឹងមានជ័យ3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនីច ពណ៌សទឹកក្រូច សេរីឆ្នាំ2019 ពាក់ផ្លាកលេខ ភ្នំពេញ 1HP8206 ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស សេរីឆ្នាំ2021 ពាក់ផ្លាកលេខ ភ្នំពេញ1JM7137។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើកម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ