ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ធការល័យ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី 14 ខែឧសភា ឆ្នាំ 2022 នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង1ខ្សែ និងអគាសិក្សា1ខ្នង នៅសាលាបឋមសិក្សាក្សេរ ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។