ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃទី3 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ2025 នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង 17រូប ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន 200ដុល្លារផងដែរ៕

#dolynews

 

Leave a Reply

Your email address will not be published. Required fields are marked *