ព័ត៌មានជាតិ

ផ្អាកសកម្មភាពការដ្ឋានចំនួន4 ឲ្យឈប់ដឹកខ្សាច់ និងដីចេញជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំព្រៃពួច និងឃុំលំហាច ស្រុកអង្គស្រួល ខេត្តកណ្ដាល ចាប់ពីវេលាម៉ោង12 ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022នេះ ។

ផ្អាកសកម្មភាពការដ្ឋានចំនួន4 ឲ្យឈប់ដឹកខ្សាច់ និងដីចេញជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំព្រៃពួច និងឃុំលំហាច ស្រុកអង្គស្រួល ខេត្តកណ្ដាល ចាប់ពីវេលាម៉ោង12 ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022នេះ ។

នៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2022 ដោយមានការអង្អុលបង្ហាញពីអភិបាលស្រុក អង្គស្នួល លោក ខុន សេរីរដ្ឋា បានចាត់តាំងអោយលោក សុិន សុវី ប្រធានរដ្ផបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យកំណាត់ផ្លូវខូចខាតនៅក្នុងមូលដ្ផានឃុំព្រៃពួចនិងឃុំលំហាច ហើយទីតាំងដែលត្រូវចុះត្រួតពិនិត្យរណ្តៅ និងការដ្ឋានខ្សាច់មានចំនួន 4 រួមមាន៖

1 -រណ្តៅ លោក ផុន ឈុនណាង (ភូមិអូរកំបុត ឃុំព្រៃពួច) អាជ្ញាប័ណ្ណលេខ 079 (25.04.2022) ចេញដោយរដ្ឋបាលខេត្តកណ្តាល។

2 -រណ្តៅ លោក អ៊ិន សុភី (ភូមិឈើទាល ឃុំព្រៃពួច) (ពុំបានបង្ហាញអាជ្ញាប័ណ្ណ)។

3 -រណ្តៅ លោក ហាក់ ថាវី (ភូមិកណ្តាល ឃុំលំហាច) អាជ្ញាប័ណ្ណលេខ 302 (11.03.2022) ចេញដោយរដ្ឋបាលខេត្តកណ្តាល។

4 -រណ្តៅ លោក សែម វណ្ណា (ភូមិយសមេត្រី ឃុំលំហាច) អាជ្ញាប័ណ្ណលេខ 767 (15.11.2021) ចេញដោយរដ្ឋបាលខេត្តកណ្តាល ។

គួរបញ្ជាក់ផងដែរថាការដ្ឋានរណ្តៅទាំង4ខាងលើ ពិតជាមានសកម្មភាពដឹកខ្សាច់ចេញ បណ្តាលឲ្យខូចខាតផ្លូវចំនួន 3 ខ្សែ សរុបប្រវែង 700 ម៉ែត្រ និងមានជង្ហុកដោយអន្លើរៗ

ហើយមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន 7 ភូមិ (ភូមិអូរកំបុត ភូមិស្វាយ ភូមិពាម ភូមិក្រាំងលាវ ភូមិអង្គរស្មី ឃុំព្រៃពួច ភូមិកណ្តាល ភូមិយសមេត្រី ឃុំលំហាច) ពិសេសមានប្រជាពលរដ្ឋ សិស្សសាលា និងកម្មករ ដួលជាញ៉ឹកញ៉ាប់ ដោយសារផ្លូវមានជង្ហុក និងរអិលភុក ។

យ៉ាងណាមិញការធ្វើកំណត់ហេតុផ្អាកសកម្មភាពការដ្ឋានទាំង4ឲ្យឈប់ដឹកខ្សាច់ និងដីចេញជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង 12 ថ្ងៃទី30 ខែមិថុនា ឆ្នាំ2022រហូតមានការសម្រេចជាថ្មី និងតម្រូវឲ្យក្រុមហ៊ុនទាំង4ជជែកគ្នា ដើម្បីចូលរួមវិភាគទានជួសជុលផ្លូវដែលខូចខាតឡើងវិញ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលឡើងវិញដោយឡែកក្នុងក្នុងចំណោមក្រុមហ៊ុនទាំង 4 មានតែក្រុមហ៊ុនរបស់លោក ផុន ឈុនណាង ដែលបានដាក់គ្រឿងចក្រឈូសឆាយផ្លូវបានចម្ងាយ 500 ម៉ែត្រ ស្ថិតក្នុងភូមិអូកំបុត្រ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកក្រុមការងារចំរុះកំពុងបន្តពិនិត្យ និងតាមដានការសន្យារបស់ការដ្ឋានរណ្តៅខ្សាច់ ចំនួន 3 ដែលមិនទាន់ចាប់ផ្តើមឈួសឆាយនិងជុលជុលផ្លូវបន្តទៀត។ហើយប្រជាពលរដ្ឋក៏មានការសប្បាយរីករាយជាខ្លាំងនិងថ្លែងអំណរគុណចំពោះចំណាត់ការរបស់លោកអភិបាលស្រុកលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល និងបានសន្យាថាពួកគាត់និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *