សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរ អង់គ្លេសនិងចិន។
សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។
ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅភាសាចិនត្រូវបានដាក់លក់បាន1500ច្បាប់ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់ តម្លៃ5ដុល្លារ។
សូមអរគុណលោកពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារនេះហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕