សេចក្ដីជូនដំណឹង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖
(1) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ។
(2) *1201# ពិនិត្យសមតុល្យទឹកប្រាក់
(3) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់។
(4) *1203*PIN# បញ្ចូលទឹកប្រាក់
(5) *1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន។