ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះទីតាំងលក់កុំព្យូទ័រយីហោ UNC ស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ7មករា

ករណីអគ្គិភ័យឆេះទីតាំងលក់កុំព្យូទ័រយីហោ UNC ស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ7មករា

រាជធានីភ្នំពេញ : នៅវេលាម៉ោង1:០០នាទីរសៀល ថ្ងៃទី2 ខែមីនា ឆ្នាំ2025នេះ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចផ្ទះលេខ 432-434 ផ្លូវលេខ128 សង្កាត់មិត្តភាព ខណ្ឌ7មករា ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការអុជទៀនក្រអូបបង្កជាអគ្គិភ័យ ធ្វើឱ្យឆេះផ្ទះទំហំ​ (8ម៉ែត្រ​ x 12ម៉ែត្រ) និងខូចខាតគ្រឿងអេឡិត្រូនិចអស់មួយចំនួន ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ ហើយរបួស ចំនួន3នាក់​។

គួរបញ្ជាក់ផងដែរថានៅវេលាម៉ោង1:45នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន7គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន4ឡាន ស្មើនឹង24ម៉ែត្រគូប ររថយន្តអគ្គិភ័យកងពលតូចលេខ70 ចំនួន 1គ្រឿង ប្រើប្រាស់ទឹកអស់1ឡាន​ ស្មេីនឹង6ម៉ែត្រគូប រថយន្តរបស់ទីក្រុងអូឡាំព្យា​ ចំនួន2គ្រឿង​ ប្រេីប្រាស់ទឹកអស់1ឡានស្មើនឹង 6ម៉ែត្រគូប៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *