ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួួយលោក​ Fujitsu Ryojo នាយកក្រុមហ៊ុន​ Toyota Tsusho Manufacturing (Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួួយលោក​ Fujitsu Ryojo នាយកក្រុមហ៊ុន​ Toyota Tsusho Manufacturing (Cambodia) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី8 ខែកក្កដា ឆ្នាំ2024នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញជួបជាមួួយលោក​ Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2022 និងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី2 ខែឧសភា ឆ្នាំ2024 មានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត 37លានដុល្លារអាមេរិក។

វត្តមានរបស់រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យ កម្មន្តសាល និងវិស័យឧស្សាហកម្មធុនធ្ងន់ដទៃទៀត។

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *