នាព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2024 នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡង ប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ #dolynews
Month: January 2024
ឯកឧត្តម គង់ សោភ័ណ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត ….
ឯកឧត្តម គង់ សោភ័ណ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត …. ស្រុកខ្សាច់កណ្ដាល៖ នាព្រឹកថ្ងៃសៅរ៍ទី ២៧ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង«ពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត »ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កុដិ ដែលកំពុងប្រារព្ធឡើងនាឪកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា បង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យ ពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ គឺប្រទេសជាតិមានសុខសន្តិភាព មានការ អភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩៕ #dolynews
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com ។ #dolynews
លោក ម៉ែន ច័ន្ទពន្លឺ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃនៅវត្តគង្គារុក្ខារាម ខេត្តកំពង់ធំ
លោក ម៉ែន ច័ន្ទពន្លឺ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃនៅវត្តគង្គារុក្ខារាម ខេត្តកំពង់ធំ កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ លោក ម៉ែន ច័ន្ទពន្លឺ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ( IPA ) ប្រគេនដល់ព្រះសង្ឃគង់នៅវត្តគង្គារុក្ខារាម ហៅវត្តអូរបុស្សស្រល់ ស្ថិតនៅភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ច័យ និងទេយនយទានរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលលោក ម៉ែន ចាន់ពន្លឺ និងក្រុមការងារ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ បច្ច័យ ចំនួន ៤០មុឺនរៀល, អង្ករ ចំនួន ៥០គីឡូក្រាម, សាដក ចំនួន ១ប្រអប់, ទឹកបរិសុទ្ធ ចំនួន ២កេស និង ១០យួរ, មី ចំនួន ៣កេស, ទឹកត្រី […]
សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង 8888 ប្រភេទឡូតូ ចំនួន២ទីតាំង និងឃាត់ខ្លួនមនុស្សបានជាង១០នាក់។
សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង 8888 ប្រភេទឡូតូ ចំនួន២ទីតាំង និងឃាត់ខ្លួនមនុស្សបានជាង១០នាក់។ កម្លាំងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ ធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ នៅចំណុចទីតាំង តោះជុំគ្នាការហ្វ នៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត និងមួយទីតាំងទៀតយីហោ ឃ្វីន សាឡន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងរង្វង់ប្រតិបត្តិការនេះផងដែរដោយមានការដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ តាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថាក្នុងការចុះប្រតិបត្តិការទីតាំងនីមួយៗដែលបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឲ្យស៊ីជម្រៅនោះទេថាល្បែងស៊ីសង ប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ។ សូមបញ្ជាក់ផងដែរថាការចុះប្រតិបត្តិការនេះ មហាជនមានការងឿឆ្ងល់ផងដែរថាកន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះថាមានច្បាប់អាជីវកម្មត្រឹមត្រូវ ដោយមិនឃើញមានការចុះបង្ក្រាបនោះឡើយ។ ស្រាប់តែ ពេលនេះ មន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888នេះទៅវិញ។ យ៉ាងណាមិញមហាជនបានលើកឡើងបន្តទៀតថាបើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន តើទីតាំងល្បែងស៊ីសង់ប្រភេទនេះគិតយ៉ាងម៉េច បើមានច្រើនទីតាំងរីកដុះដាលពេញទីតាំងហាងកាហ្វេ និងភោជនីយដ្ឋានគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត។ […]
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌអញ្ជើញក្នុងពិធីសម្ភោធអគាររដ្ឋបាលស្រុកស្អាង កម្ពស់ ២ជាន់ ទំហំ២៨ម៉ែត្រ គុណនឹង១៣ម៉ែត្រ ។
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌអញ្ជើញក្នុងពិធីសម្ភោធអគាររដ្ឋបាលស្រុកស្អាង កម្ពស់ ២ជាន់ ទំហំ២៨ម៉ែត្រ គុណនឹង១៣ម៉ែត្រ ។ ស្រុកស្អាង៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាល ខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីសម្ភោធអគាររដ្ឋបាលស្រុកស្អាង កម្ពស់២ជាន់ ទំហំ ២៨ម៉ែត្រ គុណនឹង១៣ម៉ែត្រ»ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ មន្រ្តីរាជការនិង កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព […]
សេចក្តីជូនដំណឹង របស់គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលមានរាយនាមនៅក្នុងសេចក្តីសម្រេចលេខ ២០៦/២៤ មស.សសរ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់បេក្ខជនសម្រាប់ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ សេចក្តីសម្រេចលេខ ២០៦/២៤ មស.សសរ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នឹងផ្សព្វផ្សាយនៅពេលបន្តិចទៀតនេះ។
សេចក្តីជូនដំណឹង របស់គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលមានរាយនាមនៅក្នុងសេចក្តីសម្រេចលេខ ២០៦/២៤ មស.សសរ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្តីពីការទទួលស្គាល់បេក្ខជនសម្រាប់ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ សេចក្តីសម្រេចលេខ ២០៦/២៤ មស.សសរ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នឹងផ្សព្វផ្សាយនៅពេលបន្តិចទៀតនេះ។ #dolynews