ព័ត៌មានជាតិ

លោក ម៉ែន ច័ន្ទពន្លឺ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃនៅវត្តគង្គារុក្ខារាម ខេត្តកំពង់ធំ 

លោក ម៉ែន ច័ន្ទពន្លឺ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃនៅវត្តគង្គារុក្ខារាម ខេត្តកំពង់ធំ

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ លោក ម៉ែន ច័ន្ទពន្លឺ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ( IPA ) ប្រគេនដល់ព្រះសង្ឃគង់នៅវត្តគង្គារុក្ខារាម ហៅវត្តអូរបុស្សស្រល់ ស្ថិតនៅភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បច្ច័យ និងទេយនយទានរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលលោក ម៉ែន ចាន់ពន្លឺ និងក្រុមការងារ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ បច្ច័យ ចំនួន ៤០មុឺនរៀល, អង្ករ ចំនួន ៥០គីឡូក្រាម, សាដក ចំនួន ១ប្រអប់, ទឹកបរិសុទ្ធ ចំនួន ២កេស និង ១០យួរ, មី ចំនួន ៣កេស, ទឹកត្រី ចំនួន ២យួរ, ទឹកសុីអុីវ ចំនួន ២យួរ, ត្រីខ ចំនួន ២យួរ, តែ ចំនួន ១កញ្ចប់ធំ, កាហ្វេ ចំនួន ១កញ្ចប់ធំ, ដោះគោខាប់ ចំនួន ៤កំប៉ុង, និងស្ករស ចំនួន ១គីទ្បូក្រាម៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *