ឯកឧត្តម គង់ សោភ័ណ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត ….
ស្រុកខ្សាច់កណ្ដាល៖ នាព្រឹកថ្ងៃសៅរ៍ទី ២៧ ខែមករា ឆ្នាំ ២០២៣ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង«ពិធីក្រុងពាលីបុកគ្រឹះ បញ្ចុះបឋមសិលា កសាងនូវមហាកុដិ កម្ពស់២ជាន់ ទំហំ២៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ក្នុងវត្តបុណ្ណសទ្ធាមជ្ឈឹមពោធិវ័ន្ត »ស្ថិតក្នុងភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កុដិ ដែលកំពុងប្រារព្ធឡើងនាឪកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា បង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យ ពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ គឺប្រទេសជាតិមានសុខសន្តិភាព មានការ អភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩៕
#dolynews