ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អំពាវនាវឲ្យពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អំពាវនាវឲ្យពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីអំពាវនាវស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាកុំបីខាន។   ក្នុងសេចក្តីអំពាវនាវ សមាគម បានលើកឡើងថា យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគូសសញ្ញានៅក្នុងប្រអប់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប លើគណបក្សនយោបាយណាមួយ ដែលបងប្អូនស្រលាញ់ពេញចិត្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខាន។   ក្នុងសេចក្តីអំពាវនាវដដែល សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ការអញ្ជើញទៅបោះឆ្នោត និងគូសសញ្ញាបានត្រឹមត្រូវរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាការបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ ប្រកបដោយឧត្តមគតិ គប្បីចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ក្នុងការបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។   ជាមួយគ្នានោះ សមាគម គោរពជូនពរដល់ពុកម៉ែ […]

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)។

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)។ នៅព្រឹកថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2023 ពិធីនេះបានប្រព្រឹត្តទៅនៅវិមាន7មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.85) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សរុបអង្គពិធីប្រមាណ 1,000នាក់។ ក្នុងឱកាសនោះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីអំពីសមាសភាពសមាជិកសហភាពសហជីពដែលអញ្ជើញចូលរួមនាឱកាសនេះ ក្នុងនោះរួមមានយុវជនផែនកម្មករនិយោជិត យុវជនផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនផែនបញ្ញវន្ត និងយុវជនផែនទេសចរណ៍។ លោក ហង្ស រ៉ាវី ក៏បានជម្រាបជូនអំពីលទ្ធផលការងារចូលរួមក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ CWPUC បានចាត់តាំងផ្នែកនីមួយៗចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនសមាជិក សមាជិកជួបការលំបាក សរុបចំនួន120នាក់ ដោយចំណាយថវិកាសរុបប្រមាណ60លានរៀល។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ […]

ព័ត៌មានជាតិ

តើវាសនាអ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្វាក់នឹងទៅជាយ៉ាងណា ។

តើវាសនាអ្នកឧកញ៉ា ហ៊ី គឹមហុង និងឧកញ៉ា ចេង សង្វាក់នឹងទៅជាយ៉ាងណា   តាមប្រភពពីប្រជាពលរដ្ឋរងគ្រោះជាច្រេីនដែលអះអាងថាបានចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ទឹកប្រាក់សរុបរាប់សិបលានដុល្លារ កំពុងដង្ហៅរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ដូច្នេះបេីបងប្អូនបានប្រទះឃេីញ អ្នកឧកញ៉ា ឬ ឧកញ៉ា ដូចមានក្នុងរូបនេះ សូមមេត្តាផ្ដល់ព័ត៌មានជូនមន្ត្រីនគរបាលផងដេីម្បីអញ្ជេីញគាត់យកលុយមកសងបងប្អូនប្រជាពលរដ្ឋវិញ ។   គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ហ៉ី គឹមហុង និង ឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនពិភពដីមាស អាចប្រឈមមុខនឹងការតាមចាប់ខ្លួនពីសំណាក់សមត្ថកិច្ច ដោយសមត្ថកិច្ចតាមច្រកអន្តរជាតិទទួលបានបទបញ្ជាអោយឃាត់ខ្លួនបេីឃេីញមុខសញ្ញាទាំងនេះឆ្លងដែនចេញទៅក្រៅប្រទេស ។   #dolynews

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត។ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គម facebook ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី7 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង11:20នាទីយប់ គឹជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើមានជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងស្ដីពីអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡេីយ ៕   #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ស សុខា ជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 នេះ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកព្រះស្តេច និងស្រុកពាមជរ ខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិត ស សុខា ជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 នេះ បានអញ្ជើញអមដំណើរសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកព្រះស្តេច និងស្រុកពាមជរ ខេត្តព្រៃវែង។   #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស នៃគណៈកម្មាធិការបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងគ្រឹះស្ថានសិក្សាទូទាំងខេត្តចំនួនជិត 2ពាន់នាក់។

នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 នេះ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស នៃគណៈកម្មាធិការបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងគ្រឹះស្ថានសិក្សាទូទាំងខេត្តចំនួនជិត 2ពាន់នាក់។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម គង់ សុភ័ណ្ឌ អមដំណើរឯកឧត្តម អូន ព័ន្ថមុនីរ័ត្ន ដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតតាមបណ្ដាល ភូមិ ឃុំ នានា ក្នុងស្រុកល្វាឯម។

ឯកឧត្តម គង់ សុភ័ណ្ឌ អមដំណើរឯកឧត្តម អូន ព័ន្ថមុនីរ័ត្ន ដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតតាមបណ្ដាល ភូមិ ឃុំ នានា ក្នុងស្រុកល្វាឯម។ ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 នេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម បានរៀបចំការជួបជុំធ្វើមីទ្ទិញ និងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី7 ឆ្នាំ2023 លើកទី3 ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ បានបន្តដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាចល័តតាមបណ្តា ភូមិ ឃុំ នានា ក្នុងមូលដ្ឋានស្រុកល្វាឯម ដែលមានសមាជិក សមាជិកា ប្រមាណជាង 5,000 នាក់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត […]

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី15 ខែកក្កដា ឆ្នាំ 2023 នេះ និងមានព្យុះចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី19 ខែកក្កដា ដូច្នេះសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ខណៈ ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន មានសម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី4 ៕

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី15 ខែកក្កដា ឆ្នាំ 2023 នេះ និងមានព្យុះចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី19 ខែកក្កដា ដូច្នេះសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ខណៈ ក្នុងមហាសមុទ្រភាគខាងជើងប្រទេសហ្វីលីពីន មានសម្ពាធទាបសកម្មមួយកំពុងនឹងវិវត្តខ្លួនជាបន្តបន្ទាប់ដែលនឹងអាចក្លាយទៅជាព្យុះទី4   #dolynews

ព័ត៌មានជាតិ

លាន់សូរសំឡេងផាំ.ង.រវាងរថយន្តBMW និង និងរថយន្ត ford rapter ទៅប៉ះម៉ូតូ1គ្រឿងខូចខាតយ៉ាងដំណំនៅលើដងផ្លូវ

លាន់សូរសំឡេងផាំ.ង.រវាងរថយន្តBMW និង និងរថយន្ត ford rapter ទៅប៉ះម៉ូតូ1គ្រឿងខូចខាតយ៉ាងដំណំនៅលើដងផ្លូ ភ្នំពេញ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង 11.05នាទី ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2023នេះ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខកម្ពុជា I.8.7179 បើកបរក្នុងល្បឿនលឿនដោយរំលោភបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ford rapter ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BK – 3087 ។ ខណៈពេលនោះរថយន្តម៉ាក BMW មិនទាន់អស់ល្បឿនបានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ បណ្ដាលឱ្យនារី2នាក់រងរបួស រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ចំណែករថយន្តម៉ាកBMW បានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងនិងមិនអាចធ្វើដំណើរទៅមុខបានទេ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ និងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង2 ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕   #dolynews