ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយព័ត៌មានមិនពិត។

តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការចុះផ្សាយវីដេអូនៅលើបណ្ដាញសង្គម facebook ដែលមានគណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim ថាមានករណីដេញប្លន់ដល់ក្នុងបូរី ក្រោយផ្សារព្រែកឯង កាលពីយប់ថ្ងៃសុក្រ ទី7 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង11:20នាទីយប់ គឹជាការចុះផ្សាយព័ត៌មានមិនពិត ជាក់ស្តែងស្ត្រីខាងលើមានជាប់ពាក់ព័ន្ធនឹងករណីពាក្យបណ្តឹងស្ដីពីអំពើលួច (ប្រាក់) ដែលចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងចេញដីការបញ្ជាឲ្យចូលខ្លួន តែរហូតមកដល់ពេលនេះស្ត្រីរូបនោះ បានរត់គេចខ្លួន ដោយមិនបានចូលខ្លួនតាមការបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនោះឡេីយ ៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *