ព័ត៌មានជាតិ

ឯកឧត្តម គង់ សុភ័ណ្ឌ អមដំណើរឯកឧត្តម អូន ព័ន្ថមុនីរ័ត្ន ដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតតាមបណ្ដាល ភូមិ ឃុំ នានា ក្នុងស្រុកល្វាឯម។

ឯកឧត្តម គង់ សុភ័ណ្ឌ អមដំណើរឯកឧត្តម អូន ព័ន្ថមុនីរ័ត្ន ដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតតាមបណ្ដាល ភូមិ ឃុំ នានា ក្នុងស្រុកល្វាឯម។

ខេត្តកណ្ដាល: នៅព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023 នេះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម បានរៀបចំការជួបជុំធ្វើមីទ្ទិញ និងការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី7 ឆ្នាំ2023 លើកទី3 ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ បានបន្តដឹកនាំដង្ហែក្បួនយុទ្ធនាការឃោសនាចល័តតាមបណ្តា ភូមិ ឃុំ នានា ក្នុងមូលដ្ឋានស្រុកល្វាឯម ដែលមានសមាជិក សមាជិកា ប្រមាណជាង 5,000 នាក់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី23 ខែកក្កដា ឆ្នាំ2023 ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ1993 ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *