លាន់សូរសំឡេងផាំ.ង.រវាងរថយន្តBMW និង និងរថយន្ត ford rapter ទៅប៉ះម៉ូតូ1គ្រឿងខូចខាតយ៉ាងដំណំនៅលើដងផ្លូ
ភ្នំពេញ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង 11.05នាទី ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2023នេះ ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស កែងនិងមហាវិថីព្រះសុរាម្រឹត សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ពាក់ស្លាកលេខកម្ពុជា I.8.7179 បើកបរក្នុងល្បឿនលឿនដោយរំលោភបំពានភ្លើងសញ្ញាចរាចរណ៍ជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ford rapter ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BK – 3087 ។
ខណៈពេលនោះរថយន្តម៉ាក BMW មិនទាន់អស់ល្បឿនបានជ្រុលទៅប៉ះជាមួយនឹងម៉ូតូ បណ្ដាលឱ្យនារី2នាក់រងរបួស រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ចំណែករថយន្តម៉ាកBMW បានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងនិងមិនអាចធ្វើដំណើរទៅមុខបានទេ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ និងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តទាំង2 ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
#dolynews