នៅព្រឹកថ្ងៃទី 4 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី32 នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា ឯកឧត្តម មានជំនឿជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។ ក្នុងឱកាសនេះដែរ ឯកឧត្តម ថងលុន បានគោរពថ្លែង អំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយប្រទេសឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។ […]
Month: May 2023
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមក្នុងពិធី បុណ្យវិសាទបូជានៅសាលាបុណ្យខាងជើងភ្នំព្រះរាជទ្រព្យ។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមក្នុងពិធី បុណ្យវិសាទបូជានៅសាលាបុណ្យខាងជើងភ្នំព្រះរាជទ្រព្យ។ ថ្ងៃទី4 ខែឧសភា ឆ្នាំ2023នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល។ ពិធីបុណ្យវិសាខបូជានាឱកាសនេះ បានប្រាព្ធឡើងដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។ ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន 3 ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ ជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត […]
ព្រះអគ្គីជ័យកីឡា ដង្ហែរចេញពីវត្តព្រះរាជបូណ៌ ខេត្តសៀមរាប តម្រង់ទៅខេត្តកំពង់ធំ វេលាម៉ោង 6:00 នាទីព្រឹកហើយ។
ព្រះអគ្គីជ័យកីឡា ដង្ហែរចេញពីវត្តព្រះរាជបូណ៌ ខេត្តសៀមរាប តម្រង់ទៅខេត្តកំពង់ធំ វេលាម៉ោង 6:00 នាទីព្រឹកហើយ។ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី32 និងអាស៊ានប៉ារ៉ាហ្គេមលើកទី12 នៅវេលា ម៉ោង6:00នាទីព្រឹក ថ្ងៃទី4 ខែឧសភា ឆ្នាំ 2023 នេះ បានដង្ហែចេញពីវត្តព្រះរាជបូណ៍ ក្រុងសៀមរាប ខេត្តសៀមរាប បន្តដំណើរទៅខេត្តកំពង់ធំបានទៅដល់ស្រុកស្ទោងហើយ នៅវេលាម៉ោងជាង9ព្រឹក ថ្ងៃទី4 ខែឧសភា ឆ្នាំ 2023នេះ ដែលចេញមកទទួលដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងបន្តដំណើរឆ្ពោះមកកាន់ក្រុងស្ទឹងសែង ខេត្តកំពង់ធំ។ ការដង្ហែក្បួននេះដឹកនាំគណៈកីឡាដោយ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ដង្ហែព្រះអគ្គិជ័យកីឡា ក្នុងប្រទេស នៃ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម CAMSOC -CAMAPGOC។ #dolynews
ថាមែនៗសម្ដែងប្រើកាំ.. ភ្លើ ..ង..ហ្គាស ឥឡូវចាប់ខ្លួនមែនទែនហើយ។
ថាមែនៗសម្ដែងប្រើកាំ.. ភ្លើ ..ង..ហ្គាស ឥឡូវចាប់ខ្លួនមែនទែនហើយ។ សមត្ថកិច្ចក្របួចបានជនសង្ស័យដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធទៅលើជាងកាត់សក់ ដោយបោះគ្រាប់មែនទែនចំនួន 3 គ្រាប់ និងប្រើប្រាស់កាំ..ភ្លើ.ង.ហ្គាស ដែលសៀតនៅនិងចង្កេះគំរាមបាញ់ នៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023 តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញសង្គម នៅថ្ងៃទី3 ខែឧសភានេះ។ ជនសង្ស័យខាងលើ ឈ្មោះ លឹម សុងឆ័យ អាយុ33ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅសង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ ជិះរថយន្ដ ម៉ាក Lexus 570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-2222។ ហើយនៅពេលនេះសមត្ថកិច្ចបានអនុវត្តទៅតាមច្បាប់ ដោយចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ #dolynews
សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីសហ្វិច ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីសហ្វិច ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នៅថ្ងៃទី 3 ខែឧសភា ឆ្នាំ 2023 នេះ សម្ដេចក្រហម ស ខេង បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះអង្គការ IOM ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងការងារទេសន្តរប្រវេសន៍ និងចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដែលអង្គការមានជាមួយនឹងបណ្ដាក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក៏មានសង្ឃឹមជឿជាក់ថា IOM និងក្រសួងមហាផ្ទៃ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំងពីរឱ្យកាន់តែការរីកចម្រើនឡើងថែមទៀត។ ការឆ្លើយតបលោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិច ក៏បានសម្តែងនូវអំណរគុណចំពោះពាក្យពេចន៍វាយតម្លៃរបស់ សម្ដេចក្រឡាហោម មកលើទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងឯកឧត្តមជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ។ លោកស្រីក៏យកឱកាសនេះ សម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលតួនាទីប្រកបដោយជោគជ័យជាប្រធានអាស៊ានឆ្នាំ2022កន្លងទៅ និងអបអរសាទរចំពោះកម្ពុជាដែលស្ថិតក្នុងចំណោមប្រទេស 6 នៅតំបន់អាស៊ី ជាប់ជាប្រទេសជយលាភីក្នុងការការងារទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងមានរបៀបរៀបរយ។ លោកស្រីក៏បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាសមិទ្ធផលដែលកម្ពុជាខិតខំសម្រេចបាននៅក្នុងការក្លាយទៅជាប្រទេសជ័យលាភីនេះ […]
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃគណ:អភិបាល ក្រុងអរិយក្សត្រ
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណ:អភិបាល នៃគណ:អភិបាល ក្រុងអរិយក្សត្រ កណ្ដាល: នៅរសៀលថ្ងៃទី 3 ខែឧសភា ឆ្នាំ 2023 នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស បង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងអរិយក្សត្រ និងប្រកាសតែងតាំងចូលកាន់មុខតំណែង គណ:អភិបាល នៃគណ: អភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល។ យ៉ាងណាមិញឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាគណ:អភិបាលក្រុងអរិយក្សត្រ ដែលទើបតែងតាំងថ្មី ត្រូវមានគណនេយ្យភាព ជាមួយរាជរដ្ឋាភិបាល គណ:អភិបាលខេត្ត ក្រុមប្រឹក្សា និងធ្វើជាគំរូ ដោយត្រូវភាពស្មោះត្រង់ មានការទទួលខុសត្រូវ ខិតខំបម្រើ ការពារ មន្រ្តីក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមអភិបាល បានបន្តថា បន្ថែមលើសពីនេះ លោក លោកស្រី ត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយភាតរភាព ទន់ភ្លន់ ម៉ឺងម៉ាត់។ ជាចុងក្រោយឯកឧត្តម […]
ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ
ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡា sea games លើកទី32 ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង10 ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយះវិស័យកីឡាបាល់ទាត់ ។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ22ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC )សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ. ៕ #dolynews